ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំនព្វមាស (រយៈពេល៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
ឯកឧត្តម គួច ចំរើន បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងមានការវិវត្ត និងផ្លាស់ប្តូររូបភាពយ៉ាងឆាប់រហ័ស។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់
តាមរយៈកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុន isVIT នឹងផ្តល់សេវាប្រឹក្សាបច្ចេកទេស ជំនាញវិភាគ និងជំនួយសម្របសម្រួល ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការរៀបចំផែនការរយៈពេលមធ្យម និងវែង ការកំណត់តំបន់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក និងផ្លូវទឹក។ ការកែលម្អ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងចរាចរណ៍តភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។


សកម្មភាពថ្នាក់ដឹកនាំ
ស្រុកខ្សាច់កណ្តាល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ (២០២៧-២០២៩) ក្រោមអធិបតីភាព ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល
ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាវេទិកាមួយក្នុងការដាក់បង្ហាញគម្រោងសេវាកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់ស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៧-២០២៩ ជូនដល់ភាគីពាក់ព័ន្ធ និងស្វែងរកការជួយឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីមន្ទីរជំនាញ អង្គការដៃគូ និងផ្នែកឯកជន ក្នុងនោះការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានាថាការវិនិយោគចំគោលដៅ មានតម្លាភាព និង


សន្តិសុខសង្គម
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦
ឯកឧត្តម ប៊ុន ផេង បាននាំយកមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ របស់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ មា មីង និងជនរួមជាតិទាំងអស់ តាមរយៈសារលិខិតរបស់ សម្តេច ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា
ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវយកបទពិសោធន៍ល្អៗពីការងារនៅមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងត្រូវបំពេញតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ត្រូវបន្តសិក្សា ស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ព្រមទាំងតាមដានសភាពការណ៍នៅក្នុងមូលដ្ឋានឱ្យបានច្បាស់ ដើម្បីធានាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយជំរុញឱ្យមន្ត្រីគ្រប់រូបបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវយល់ច្បាស់ពីតួនាទីទទួលខុសត្រូវរបស់អង្គភាព និងមុខតំណែងរៀងៗខ្លួន ព្រមទាំងពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាថាការងារដែលបានដាក់ចេញត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព មានភាពច្បាស់លាស់ និងសម្រេចបានលទ្ធផលជាក់ស្តែង។


វីដេអូចំរុះ
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦


វីដេអូចំរុះ
ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា
ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកណ្តាល ចុះរៀបចំសណ្តាប់ធ្នាប់ និងបន្តឈូសឆាយសំណង់រំលោភលើចិញ្ចើមផ្លូវលេខ២១ ក្នុងក្រុងតាខ្មៅ
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ កាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅឱ្យកាន់តែមានភាពស្រស់ស្អាត និងស៊ីវិល័យថែមទៀត។


សកម្មភាពអាជ្ញាធរ
យុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ឯកឧត្តម ហាក់ សុខមករា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំង មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន
ឯកឧត្តមបានលើកទឹកចិត្តឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការទទួលខុសត្រូវ កិច្ចសហការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាប្រឈម ជាពិសេសបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន


សកម្មភាពអាជ្ញាធរ
យុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
យុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

