ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពមន្ទីរព័ត៌មាន
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ក្នុងការងារផ្សព្វផ្សាយ
(កំពង់ចាម) ៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរ ត្រូវបន្តខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ដើម្បីធានាឱ្យការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋទទួលបានប្រភពច្បាស់លាស់ ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
សមាជិកអតីតយុទ្ធជន និងនិវត្តជន មានជីវភាពខ្វះខាត ០៣គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរស្រុកកងមាស
ដោយមើលឃើញជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ស្រុកកងមាស បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ សមាជិកអតីតយុទ្ធជន និងនិវត្តជន ចំនួន ០៣គ្រួសារ រស់នៅក្នុងឃុំចំនួន ៣ គឺ៖ ឃុំព្រែកកុយ កងតាណឹង និងឃុំរាយប៉ាយ នៃស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជ្ញាធរឃុំពង្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចចុងព្រែកពង្រ ឃុំពង្រ និងចំណុចចុងព្រែកមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣,៤០ម៉ែត្រ
បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១៣,៤០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកទន្លឡើង០,២៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១០,៤០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅ
គឺកម្ពស់ ១៥,២០ម៉ែត្រ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។


សុខាភិបាល
ការផ្សារភ្ជាប់ការប្រៀនប្រដៅបែបព្រះពុទ្ធសាសនា ជាមួយនឹងកិច្ចការវិជ្ជាជីវៈរបស់អ្នកផ្តល់សេវាសុខាភិបាល ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា»
កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា» ក្រោមការណែនាំរបស់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បាននិមន្តព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះគ្រូចៅអធិការវត្តបទុមរតនដីដុះ សម្តែងព្រះធម្មទេសនាអប់រំផ្លូវចិត្ត ផ្សារភ្ជាប់ជាមួយការអនុវត្ត អំពីក្រមសីលធម៌វេជ្ជសាស្ត្រ សីលធម៌ទូទៅ សិទ្ធអតិថជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវា ពន្យល់អំពីវិធីផ្សេងៗ ដែលអាកប្បកិរិយារបស់អ្នកផ្តល់សេវា អាចជះឥទ្ធិពលទៅលើអតិថជន និងអ្នកជំងឺ។


អប់រំ និងកីឡា
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
ខេត្តកំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូននិវត្តជនអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មានចំនួន ៣រូប
(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប។


ពាណិជ្ជកម្ម
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គ «តោះ! ចាប់យកឌីជីថល»
កំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវគ្គចាប់យកឌីជីថល ស្តីពី «តោះ! ចាប់យកឌីជីថល» ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសអំពីការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៥៤ គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកបាធាយ
ក្នុងឱកាស បំពេញបេសកកម្មការងារ នៅស្រុកបាធាយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តមនាយកសាខា លោក អូត ឈាងលី ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ ភូមិ នៃ ៤ឃុំ ក្នុង ស្រុកបាធាយ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2
នាព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២៥ លោកស្រីង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2 នៅសាលប្រជុំសាលាខេត្ត។


ការអភិវឌ្ឍ
អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈដោះស្រាយបញ្ហាដីចំណីអូរ ព្រែក និងទន្លេខ្ពប ជូនប្រជាពលរដ្ឋ ២៣៤គ្រួសារ ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីចំណីអូរ ព្រែក និងទន្លេខ្ពប ដែលជាដីសាធារណៈរបស់រដ្ឋ សរុបចំនួន ២៣៦ក្បាលដី ស្មើនឹង ២៣៤គ្រួសារ ស្ថិតក្នុងភូមិចំនួន៣ នៃឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ។

