ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ស៊ី វណ្ណថា ជំរុញឱ្យមន្ត្រីរាជការបង្កើនសមត្ថភាពឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
(កំពង់ចាម)៖ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ជំនាញឌីជីថលដល់មន្ត្រីរាជការ គឺជាកាតព្វកិច្ចចាំបាច់ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែមានទំនើបកម្ម និងប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ លោកជំទាវ ស៊ី វណ្ណថា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្ដុះបណ្ដាលជំរុញ «បរិវត្តកម្មឌីជីថល» និងការបញ្ជ្រាបយេនឌ័រក្នុងស្ថាប័នសាធារណៈ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងដឹកនាំក្នុងរដ្ឋបាលសាធារណៈ និងការចូលរួមកសាងស្ថាប័នក្នុងបរិបទឌីជីថល» ដោយមានការសម្របសម្រួល និងធ្វើបទបង្ហាញដោយលោក ងន់ ម័រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នៃក្រសួងមុខងារសាធារណៈ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋស្រុកកោះសូទិន ស្នើដោះស្រាយបញ្ហាចំនួន ៨ករណី ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
(កំពង់ចាម)៖ ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន បានស្នើសុំដោះស្រាយបញ្ហាចំនួន ៨ករណី និងលើកឡើងនូវសំណូមពរចំនួន ៣ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវត្តរតនៈបុប្ផារាម (មហាខ្ញូង) ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។


កសិកម្ម
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវដំណាំដូង CATAS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញបន្តដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំដូង CATAS ក្នុងខេត្តហៃណាន ដោយបានជួបពិភាក្សាការងារជាមួយលោក ជូ អានហុង លេខាធិការនៃគណៈកម្មាធិការបក្ស ទទួលបន្ទុកវិទ្យាស្ថានស្រាវជ្រាវដំណាំដូង CRI។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូចុះទស្សនកិច្ច និងពិភាក្សាកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងទេសចរណ៍ នៅតំបន់ឡឺឆឹង ខេត្តហៃណាន
(ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តសម្ព័ន្ធមេត្រីភាពកំពង់ចាម-ហៃណាន នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលពិព័រណ៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្ររបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលឡឺឆឹង ខេត្តហៃណាន។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសជលផល ២ករណី នៅស្រុកព្រៃឈរ
(កំពង់ចាម)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងកម្លាំងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញការណែនាំ ៩ ចំណុច ដើម្បីពង្រឹងការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តហៃណាន ដឹកនាំកិច្ចប្រជុំពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការ
(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លាវ សាវម៉ិញ អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តហៃណាន។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ និងវិធីសាស្រ្តបញ្ច្រាបយេនឌ័រ ព្រមទាំងបរិយាបន្នសង្គម ក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ទទួលបន្ទុកការងារយេនឌ័រ បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ និងវិធីសាស្រ្តបញ្ច្រាបយេនឌ័រ និងបរិយាបន្នសង្គម ក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សោម៉ាដេវី អង្គរ រីសត ខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយការស្នើសុំជួយអន្តរាគមន៍ដីធ្លីជូនប្រជាពលរដ្ឋ សង្កាត់បឹងកុក
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំដោះស្រាយលើការស្នើសុំជួយអន្តរាគមន៍ដីធ្លី របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយទទួលបានការរ៉ាប់រង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ទ្វារទឹក ការដាំដើមឈើ និងការបំពាក់បង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីផ្នែកព័ត៌មានជិត ៧០០នាក់ចូលរួម
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ (MSJ) នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន មន្ត្រីផ្នែកព័ត៌មាន និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា សរុបជិត ៧០០នាក់។

