ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃ
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ និងការងារ បន្ទាប់ពីបានធ្វើដំណើរមកស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងរថយន្តក្រុងសាធារណៈឥតគិតថ្លៃ ស្ថិតនៅផ្សារទំនើបភួ ពុយ ខេត្តបាត់ដំបង។


សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ២ខ្នង នៅក្រុងបាត់ដំបង
បាត់ដំបង៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២ខ្នង បានរងការឆាបឆេះខូចខាតទាំងស្រុង ដោយសារអគ្គិភ័យមួយករណី ដែលបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី៤៤ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ បន្តនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ ដែលរស់នៅក្នុងឃុំបួរវិល និងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងរៀបចំផែនការឆ្លើយតបវិស័យកសិកម្មនៅខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង ព្រមទាំងរៀបចំផែនការឆ្លើយតបក្នុងវិស័យកសិកម្ម នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។


សន្ទនាមតិ
នីតិវិធីនៃការលប់បន្ទុកហ៊ីប៉ូតែក និងហ៊ីប៉ូតែករួម
@ វេលាម៉ោងៈ ១០ ដល់ ១១ ថ្ងៃត្រង់ (ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០២៦)
@ Call in: : ០១០ ៤៦ ២០០៦ / ០៨៨ ៨៤៦ ២០០៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងខេត្តបាត់ដំបងក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ពីសង្រ្គាម និងជំនន់ទឹកភ្លៀង
បាត់ដំបង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍខេត្ត ជួយសង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងជាពិសេសអំឡុងពេលសង្គ្រាមឈ្លានពានពីភាគីថៃ និងអំឡុងពេលជំនន់ទឹកភ្លៀង។


ការអភិវឌ្ឍ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាផ្លូវក្នុងក្រុងបាត់ដំបងចំនួន២៨ខ្សែនឹងចាប់ផ្តើមសាងសង់ឡើងវិញនៅខែវិច្ឆិកាខាងមុខ
បាត់ដំបង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ផ្លូវសំខាន់ៗចំនួន២៨ខ្សែនៅក្នុងក្រុងបាត់ដំបងនឹងត្រូវចាប់ផ្តើមស្តារ និងជួសជុលឡើងវិញដោយរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូស្របគ្នាតែម្តង។


ការអភិវឌ្ឍ
អបអរសាទរប្រជាពលរដ្ឋខេត្តបាត់ដំបង! សម្តេចធិបតីប្រកាសស្តារប្រព័ន្ធផ្លូវជាង ២១ខ្សែ និងផ្លូវសំខាន់ៗមួយចំនួនទៀត
បាត់ដំបង៖ ប្រជាពលរដ្ឋខេត្តបាត់ដំបងទទួលបានដំណឹងដ៏រីករាយ និងជាក្តីសង្ឃឹមថ្មី ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាផ្លូវការអំពីការស្តារ និងកែលម្អប្រព័ន្ធផ្លូវជាង ២១ខ្សែ ព្រមទាំងផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងខេត្តបាត់ដំបង។


សន្តិសុខសង្គម
ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៤០០គ្រួសារ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤០០គ្រួសារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


សន្តិសុខសង្គម
មេភូមិត្រាង ឃុំអូរតាគី បានបាត់ខ្លួនក្រោយលិចទូកស្មាច់ តាំងពីព្រឹក រហូតដល់ម៉ោង ១០ យប់ នៅតែមិនទាន់រកឃើញ
បាត់ដំបង៖ គិតត្រឹមម៉ោង ១០:០០ យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងសាច់ញាតិ នៅតែមិនទាន់រកឃើញលោកមេភូមិត្រាង ឃុំអូរតាគី នៅឡើយទេ ក្រោយពីគាត់បានជួបគ្រោះថ្នាក់លិចទូកស្មាច់ កាលពីវេលាម៉ោងប្រមាណ ០៨:០០ ព្រឹក ថ្ងៃដដែល នៅចំណុចខាងក្រោយវត្តត្រស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើសុខភាព និងការប្រើប្រាស់ថ្នាំសង្កូវឱ្យបានត្រឹមត្រូវ ក្នុង និងក្រោយពេលរងគ្រោះដោយជំនន់ទឹកភ្លៀង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព រស់នៅមានអនាម័យ និងប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំសង្កូវ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជីវិត ក្នុងអំឡុងពេល និងក្រោយពេលដែលតំបន់មួយចំនួនក្នុងខេត្តបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយសម្ដេចតេជោ និងក្រុមគ្រួសារឧបត្ថម្ភជូនពលរដ្ឋជួបការខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៨៦០គ្រួសារ
បាត់ដំបង៖នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៨៦០គ្រួសារនៅស្រុកបវេល និងក្រុងបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ ដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
បាត់ដំបង៖នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

