
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០”
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦

រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦

រដ្ឋបាលខេត្តសៀមរាបសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ជំរុញការបង្កើនភាពបៃតង តាមដងស្ទឹងសៀមរាប ឆ្ពោះទៅទីក្រុងឆ្លាតបៃតង ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ខេត្តសៀមរាបរៀបចំរួចរាល់ដើម្បីទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង និងថ្នាក់ដឹកនាំ ក្នុងការបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦


ក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ មូលនិធិ Bike to School Singapore តាមរយៈលោក ឆែម ពេ និងលោកស្រី មាឃ សុខម៉ាលី ប្រធានមូលនិធិ Bike to School Cambodia នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់កង់ចំនួន ៥០២គ្រឿង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ជូនដល់សិស្សានុសិស្សក្រីក្រមកពីគ្រឹះស្ថានសិក្សាចំនួន ៤៨ ក្នុងស្រុកក្រឡាញ់ និងតំបន់ជុំវិញ។


ក្នុងន័យដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា សាលាអន្តរជាតិ International School of Siem Reap នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំក្នុងគោលបំណងប្រមូល និងកៀរគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
