
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍន៍ភាព ការងារសាងសងផ្ទះមនុស្សធម៌ចំនួន ២ខ្នង ក្នុងក្រុងបាត់ដំបង និងស្រុកសង្កែ
បាត់ដំបង: នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តាំង ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានការចូលរួមពីឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត និង អមដំណើរដោយលោកនាយកសាខា និងក្រុមការងារ បានចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការសាងសង់ «ផ្ទះមនុស្សធម៌» ចំនួន ២ខ្នង ស្មើនឹង ២គ្រួសារ ស្ថិតនៅសង្កាត់អូចារ ក្រុងបាត់ដំបង និងឃុំតាប៉ុន ស្រុកសង្កែ ដើម្បីត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនាពេលខាងមុខដ៏ខ្លីនេះ។











