
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបិទឃ្លុំបិទទីតាំងសង្ស័យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ នៅសង្កាត់កាកាបទី២
អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបិទឃ្លុំបិទទីតាំងសង្ស័យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ១១៣K ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ











