
ឯកឧត្តម គង់ គីមនី បានកោតសរសើរចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់ក្មួយៗ ដែល បានចូលរួមបំពេញកាតព្វកិច្ចយោធា ដោយមានឆន្ទៈចូលរួមបម្រើជាតិ និងប្រជាជន
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គទី១ ឯកឧត្តម គង់ គីមនី មានប្រសាសន៍ថា ការស្ម័គ្រចិត្ត របស់ក្មួយៗនៅពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងការរួមចំណែកក្នុងកិច្ចការសង្គម។ នេះជាការបង្ហាញឱ្យឃើញថា យុវជន កម្ពុជាមានឆន្ទៈ និងមនសិការស្នេហាជាតិ ក្នុងការចូលរួមថែរក្សា និងការពារមាតុភូមិ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។











