
ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរក្មួយៗយុវជនស្ម័គ្រចិត្ត ១៥០នាក់ បំពេញកាតព្វកិច្ចយោធា
ឯកឧត្តម ខូយ រីដា ក៏បានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តទាំងអស់ ឱ្យខិតខំរៀនសូត្រ និងត្រងត្រាប់ស្តាប់ការណែនាំរបស់គ្រូបង្គោល និងមេបញ្ជាការផ្ទាល់ខ្លួន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមសុខរួមទុក្ខជាមួយគ្នា និងត្រូវថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទទួលបានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានអប់រំកូនចៅឱ្យមានស្មារតីស្រឡាញ់ជាតិ និងគាំទ្រដល់ការបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមនេះ។











