
លោក ឃ្លោក នួយ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ADB លើគម្រោងអភិវឌ្ឍន៍ "ទីក្រុងឆ្លាតវៃ និងគួរឱ្យចង់រស់នៅ" ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «គម្រោងទីក្រុងឆ្លាតវៃ និងគួរឱ្យចង់រស់នៅ» (Livability and Smart City Project) ធ្វើឡើងនៅសាលប្រជុំ សាលាក្រុងសិរីសោភ័ណ។











