
វីដេអូ: ឯកឧត្តម ហាន កុសល អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលារៀនសុវណ្ណភូមិទី៣៨ ខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៥-២០២៦
វីដេអូ: ឯកឧត្តម ហាន កុសល អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលារៀនសុវណ្ណភូមិទី៣៨ ខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៥-២០២៦

វីដេអូ: ឯកឧត្តម ហាន កុសល អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលារៀនសុវណ្ណភូមិទី៣៨ ខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៥-២០២៦













មន្ទីរពេទ្យបង្អែកក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាល ដោយគ្របដណ្តប់លើមូលដ្ឋានស្រុកចំនួនពីរ គឺស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១២០ ៨៨៨នាក់ មកទទួលសេវានៅមន្ទីរពេទ្យនេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ មន្ទីរពេទ្យបានរៀបចំ និងពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប រួមមាន៖សេវាពិនិត្យ និងព្យាបាលទូទៅ៖ ផ្នែកជំងឺក្រៅ ជំងឺកុមារ ជំងឺទូទៅសម្រាប់មនុស្សពេញវ័យ ព្រមទាំងសេវាវះកាត់ និងផ្នែកសម្ភពរោគស្ត្រី។ សេវាឯកទេស និងជំងឺរ៉ាំរ៉ៃ៖ ពិគ្រោះនិងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវចិត្ត ជំងឺភ្នែក និងកម្មវិធីព្យាបាលជំងឺរបេង។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុងដូចតទៅ៖


រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអ្នកប្រកបមុខរបរសេវាដឹកជញ្ជូន ឬក្រុមហ៊ុន ទេសចរណ៍ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋានគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា ៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសង្កេតឃើញថានៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាមួយចំនួនមានក្រុមហ៊ុនសេវាដឹកជញ្ជូន ឬក្រុមហ៊ុនទេសចរណ៍ និងបងប្អូនដែល កំពុងប្រកបមុខរបរសេវាដឹកជញ្ជូន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋាន គ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ បានប្រើប្រាស់ទីតាំងដីចំណីផ្លូវសម្រាប់ការចតចំណត យានយន្ត ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍អាជីវកម្មរបស់ខ្លួន។ លម្អិត៖


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយយុវជន យុវនារី ដែលស្ម័គ្រចិត្ដចំនួន ៣០នាក់ នៅក្នុងស្រុកអង្គរធំ ដែលបានចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបំពេញកាតព្វកិច្ចយោធា ក្នុងការពង្រឹងខឿនការពារជាតិ។


ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦៦៣ ក្បាលដី ក្នុងភូមិពោធិ និងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យពោធិ៍ទ្រាយ។
