ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការត្រៀមលក្ខណៈអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅខេត្តប៉ៃលិន

ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការត្រៀមលក្ខណៈអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅខេត្តប៉ៃលិន

(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាយសេនាធិការរង និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើកម្លាំងយោធិន ទីតាំង និងសម្ភារៈប្រើប្រាស់នានា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងពីរ ក្នុងខេត្តប៉ៃលិន ដើម្បីត្រៀមលក្ខណៈអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។

ខេត្តប៉ៃលិនកាតព្វកិច្ចយោធាកងរាជអាវុធហត្ថខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

កម្លាំងនគរបាលខេត្តប៉ៃលិន បន្តចុះល្បាត និងឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន បន្តចុះល្បាត និងឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
(ប៉ៃលិន)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបន្តចុះល្បាត និងដាក់ពង្រាយកម្លាំងឈរជើងយ៉ាងសកម្ម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗទូទាំងខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៦ តាមប្រព័ន្ធ Video Conference
សន្តិសុខសង្គម
អាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៦ តាមប្រព័ន្ធ Video Conference
(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង ទទួលជំនាញ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ និងនាយការិយាល័យអធិការកិច្ច ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ video conferene ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកាន់បិណ្ឌវេនទី១២ រាប់បាត្រព្រះសង្ឃ ៥០អង្គ និងបុណ្យដាក់ព្រះនេត្រព្រះ នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍
សន្តិសុខសង្គម
ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកាន់បិណ្ឌវេនទី១២ រាប់បាត្រព្រះសង្ឃ ៥០អង្គ និងបុណ្យដាក់ព្រះនេត្រព្រះ នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍
ឯកឧត្តម អៀង វុធ និង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ពិធីរាប់បាត្រព្រះសង្ឃចំនួន ៥០អង្គ និងបុណ្យឆ្លងដាក់ព្រះនេត្រព្រះពុទ្ធបដិមា ព្រះអង្គធំ នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរកងទ័ព និងជាការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម សៅ សារ៉ាត់ នាំយកអំណោយមនុស្សធម៌ចែកជូនចាស់ជរា ២២ គ្រួសារ នៅស្រុកសាលាក្រៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សន្តិសុខសង្គម
ឯកឧត្តម សៅ សារ៉ាត់ នាំយកអំណោយមនុស្សធម៌ចែកជូនចាស់ជរា ២២ គ្រួសារ នៅស្រុកសាលាក្រៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ទី សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ចំនួន ២២ គ្រួសារ មកពីភូមិអូរឈើក្រំ និងភូមិបឹងអូរជាង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាលបន្តផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
សន្តិសុខសង្គម
ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាលបន្តផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
(ប៉ៃលិន)៖ សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ តែងតែបន្តដាក់ឱ្យដំណើរការជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត។ ជាក់ស្តែង ក្នុងថ្ងៃទី១ នៃការដាក់ឱ្យដំណើរការរថយន្ដក្រុងសាធារណៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ នៅបរិវេណខាងជើងសាលាខេត្តប៉ៃលិន សង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទាំងកុមារ មនុស្សចាស់ ប្រុសស្រី បានមកជួបជុំរង់ចាំឡើងជិះរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត និងបណ្តាខេត្តផ្សេងៗប្រកបដោយបរិយាកាសរីករាយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតឈរជើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន វត្តអារាម និងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតឈរជើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន វត្តអារាម និងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្ត បានធ្វើការចុះល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងបានដាក់កម្លាំងឈរជើងការពារ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន វត្តអារាម និងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបន្តយកចិត្តទុកដាក់ផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃ ក្នុងដំណើរត្រឡប់ទៅភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
ព័ត៌មានជាតិ

ប្រជាពលរដ្ឋថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបន្តយកចិត្តទុកដាក់ផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃ ក្នុងដំណើរត្រឡប់ទៅភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកប្រមូលផ្តុំគ្នា ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ក្រោយពីពួកគាត់បានអញ្ជើញមកលេងស្រុកកំណើត និងជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
កម្មវិធីផ្សាយផ្ទាល់

រដ្ឋបាលស្រុកក្រឡាញ់រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងលើកស្ទួយមរតកវប្បធម៌ដូនតា
ព័ត៌មានជាតិ

រដ្ឋបាលស្រុកក្រឡាញ់រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងលើកស្ទួយមរតកវប្បធម៌ដូនតា

ដើម្បីជាផ្នែកមួយនៃការលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជាផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានកម្សាន្ដសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលស្រុកក្រឡាញ់ សហការជាមួយរដ្ឋបាលឃុំតាអាន និងព្រះគ្រូចៅអធិការវត្តសរសៃពង បានរៀបចំពិធីប្រណាំងទូក «ង» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅឯទំនប់ស្ពានស្រែង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាប្រាសាទអង្គរវត្តយ៉ាងកុះករ នាឱកាសថ្ងៃបុណ្យទាននេះ
មាតិកា