ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។

ផ្លូវគមនាគមន៍ជនបទចរាចរណ៍ផ្លូវគោកសកម្មភាពជួសជុលផ្លូវគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
គ្រោះធម្មជាតិ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

‎ប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ ជំរុញឱ្យអាជ្ញាធរបន្តធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណបណ្ណ បង្ក្រាបបទល្មើសអនឡាញ និងផ្សព្វផ្សាយពីការចូលរួមអនុវត្តកាតព្វកិច្ចយោធា
ព័ត៌មានជាតិ

‎ប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ ជំរុញឱ្យអាជ្ញាធរបន្តធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណបណ្ណ បង្ក្រាបបទល្មើសអនឡាញ និងផ្សព្វផ្សាយពីការចូលរួមអនុវត្តកាតព្វកិច្ចយោធា

‎ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន វុធ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសផ្តោតលើអ្នកដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអ្នកដែលអត្តសញ្ញាណបណ្ណហួសសុពលភាព។ ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់ និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ សម្រាប់សម្រួលដល់ការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប
ព័ត៌មានជាតិ

‎ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប

‎ ‎នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទំាងមន្រ្តីរាជការចំណុះ តំណាងមន្ទីរអង្គភាព បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តរាជបូណ៌ ក្រុងសៀមរាបនិងខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានបើកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យពិការភាព ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
សកម្មភាពថ្នាក់ដឹកនាំ

នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានបើកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យពិការភាព ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាបព្រមទាំងមាន ការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក អង្គការដៃគូ និងអ្នកពាក់ព័ន្ធក្នុងវិស័យពិការភាព ចូលរួមផងដែរ៕

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
កម្មវិធីផ្សាយផ្ទាល់

ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦

ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បិណ្ឌ ១០ (Ben 10)

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ - មន្ទីរព័ត៌មានខេត្តសៀមរាប