អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

(​ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព័ត៌មានពាក់ព័ន្ធ

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
ខេត្តកំពង់ចាម៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយលោកស្រីនាយិការងសាខា លោកស្រីសមាជិកគណៈកម្មាធិការសាខា និងក្រុមការងារសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោក យោក ភី នាយកស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកំពុងសម្រាកស្តារសុខភាពនៅគេហដ្ឋាន បន្ទាប់ពីទទួលការព្យាបាលជំងឺរលាកសួត និងលើសសម្ពាធឈាម ពីមន្ទីរពេទ្យរួចមក។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កូនត្រីចម្រុះប្រមាណជាង ៦០គីឡូក្រាម បានចាក់លែងក្នុងបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានបំផ្លាញចោល ក្នុងការបង្ក្រាបបទល្មើសជលផល ២ករណី នៅស្រុកព្រៃឈរ
សកម្មភាពថ្នាក់ដឹកនាំ
កូនត្រីចម្រុះប្រមាណជាង ៦០គីឡូក្រាម បានចាក់លែងក្នុងបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានបំផ្លាញចោល ក្នុងការបង្ក្រាបបទល្មើសជលផល ២ករណី នៅស្រុកព្រៃឈរ
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយលែងកូនត្រីចម្រុះទម្ងន់ ៦១គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អនុគណៈកម្មការរៀបចំពិធីបណ្តែតប្រទីប និងអុចកាំជ្រួច ប្រជុំត្រៀមលក្ខណៈបង្កបរិយាកាសរីករាយ នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ
សកម្មភាពថ្នាក់ដឹកនាំ
អនុគណៈកម្មការរៀបចំពិធីបណ្តែតប្រទីប និងអុចកាំជ្រួច ប្រជុំត្រៀមលក្ខណៈបង្កបរិយាកាសរីករាយ នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ
(កំពង់ចាម)៖ អនុគណៈកម្មការរៀបចំពិធីបណ្តែតប្រទីប និងអុចកាំជ្រួច បានបើកកិច្ចប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាព ដើម្បីត្រៀមលក្ខណៈបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ម្យ៉ាងទៀតសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុហេតុការពារជាតិមាតុភូមិ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រស្រុកក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រស្រុកក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប​ ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និងចុះពិនិត្យស្ថានភាពទឹកទំនប់ស្ពានស្រែងត្រពាំងអំបិល។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎កម្ពុជា-វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្ស
ព័ត៌មានជាតិ

‎កម្ពុជា-វៀតណាម បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងការបណ្តុះបណ្តាលធនធានមនុស្ស

‎កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ រវាងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ ជិន ង៉ុកហ៊ូ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ធ្វើជាសហប្រធាន។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប៖ ការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប៖ ការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកផលិតមាតិកាផ្សព្វផ្សាយ (Content Creators) និងតំណាងវិស័យឯកជនក្នុងខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការចូលរួមផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញ និងការអភិវឌ្ឍរបស់ខេត្តឱ្យកាន់តែទូលំទូលាយ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ក្រុមហ៊ុន យ៉ូស ឧបត្ថម្ភផលិតផលមួយចំនួនធំ ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ
ព័ត៌មានជាតិ

‎ក្រុមហ៊ុន យ៉ូស ឧបត្ថម្ភផលិតផលមួយចំនួនធំ ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន យ៉ូស បានចូលរួមឧបត្ថម្ភផលិតផលមួយចំនួន រួមមានទឹកសណ្តែក យ៉ូសចំនួន ១ ៥០០កេស ព្រមទាំងកាហ្វេកញ្ចប់ កាហ្វេកំប៉ុង ទឹកដោះគោខាប់ និងទឹកសុទ្ធ ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមចំណែកសម្រាល និងគាំទ្រដល់ការថែទាំកុមារដែលកំពុងទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត