
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៦













មន្ដ្រីជំនាញបច្ចេកទេស និងក្រុមការងារថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានធ្វើការជួសជុលគ្រឹះផ្លូវក្បាលស្ពានបាឡេ ដែលបានរងការខូចខាត ដោយសារទឹកជំនន់ហូរច្រោះដាច់ លើកំណាត់ផ្លូវខេត្ដលេខ 265E PK 00-01 នៅជិតវត្តរលួស ស្ថិតក្នុងភូមិរលួស ខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋអាចដំណើរបានជាប្រក្រតីឡើងវិញ។


នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលឃុំខ្នាត សាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង៦៤០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ និងមានកម្រាស់១.៥តឹក។ ផ្លូវនេះត្រូវបានស្ថាបនាឡើងក្រោមកញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលបានវិភាជដល់ថ្នាក់ក្រោមជាតិដើម្បីអភិវវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។ ក្រោមការដឹកនាំ និងការចង្អុលបង្ហាញ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឆ្នាំ២០២៦នេះ តាមបណ្តាឃុំសង្កាត់នានានៅទូទាំងខេត្តសៀមរាប បានចាប់ផ្តើមកសាងផ្លូវបេតុង ជំនួសឱ្យការសាងសង់ផ្លូវដីស និងដីក្រហមវិញ។


សារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាម ស្ថិតក្នុងក្រុងសៀមរាប ជាកន្លែងរំឭក និងសិក្សាពីអតីតកាលដ៏ជូរចត់របស់កម្ពុជា! បើកឱ្យចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥៖៣០ល្ងាច


ដូនតាខ្មែរយើងមិនមែនសាងសង់ផ្ទះគ្រាន់តែសម្រាប់ជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែរាល់រចនាបថនីមួយៗសុទ្ធតែបង្កប់នូវវិទ្យាសាស្ត្រ ការយល់ដឹងពីធម្មជាតិយ៉ាងជ្រាលជ្រៅ ព្រមទាំងសិល្បៈក្បូរក្បាច់ដ៏រស់រវើក។
