
លោក សយ គា ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងកំណត់ទីតាំងជីកស្រះទឹកសហគមន៍ចំនួន ៣កន្លែង នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាអ្នកសម្របសម្រួលគម្រោង រួមនិងមន្ត្រីជំនាញបច្ចេកទេស បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មានក្រុមប្រឹក្សាឃុំ មេភូមិ ចុះពិនិត្យ និងកំណត់ទីតាំងជាក់ស្តែងសម្រាប់ជីកស្រះទឹកសហគមន៍ចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











