
ពិធីបុណ្យបញ្ចុះបឋមសិលាកសាងអគារបណ្ណាល័យមួយខ្នងមានកម្ពស់បីជាន់ របស់អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា
បាត់ដំបង៖ អគារបណ្ណាល័យមួយខ្នងមានបណ្តោយប្រវែង៣៦ម៉ែត្រ ជម្រៅ ១៨ម៉ែត្រ កម្ពស់បីជាន់ របស់អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា ហៅកាត់ថា(ព.អ.ក) ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានធ្វើពិធីបុណ្យបញ្ចុះបឋសិលាសាងសងជាផ្លូវការ នារសៀលថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។











