
បទយកការណ៍៖ «រត់សហគមន៍ ៧គីឡូម៉ែត្រ» នៅកោះកេរ ជាជំហានដើម្បីសុខភាព មិត្តភាព និងការអភិរក្សបេតិកភណ្ឌជាតិ!
ការរួមបញ្ចូលគ្នារវាងកីឡា បេតិកភណ្ឌវប្បធម៌ និងស្នាមញញឹមរបស់សហគមន៍ នៅចំពោះមុខប្រាសាទកោះកេរដ៏ធំស្គឹមស្កៃ!

ការរួមបញ្ចូលគ្នារវាងកីឡា បេតិកភណ្ឌវប្បធម៌ និងស្នាមញញឹមរបស់សហគមន៍ នៅចំពោះមុខប្រាសាទកោះកេរដ៏ធំស្គឹមស្កៃ!













ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។


ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។


ពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាម បានសម្តែងក្តីត្រេចអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ផ្លូវមួយខ្សែនេះមានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នឹងមានលូដែលមានមុខកាត់៨តឹក ផ្លូវមួយខ្សែនេះកាន់តែបានផ្តល់ភាពងាយស្រួលដល់ការធ្វើដណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្កាត់បានមួយកម្រិតទៀត។ ផ្លូវបេតុងមួយខ្សែនេះត្រូវបានកសាងឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និងស្ថាបនារួចរាល់នៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំនូវព្រឹត្តការណ៍នេះជារៀងរាល់លើក ដែលជាព្រឹត្តិការណ៍អម ព្រឹត្តិការណ៍សមរាត្រីដោយក្នុង១ឆ្នាំមានចំនួន២ដង គឺនៅក្នុងខែមីនា និងខែកញ្ញា។
