
ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យស្ថានភាពកម្ពស់ទឹកហក់ឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯ
កឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងតាម៉ុក និងស្ពានទួលប្រាសាទ ដែលស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។











