ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង (ខេមបូឌា) ម.ក ដឹកនាំដោយលោកស្រី គង់ វិជ្ជរី អនុប្រធានប្រតិបត្តិគ្រប់គ្រងសាខា និងលក់ ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងធនាគារ វីង។

រដ្ឋបាលខេត្តបន្ទាយមានជ័យព័ត៌មានជាតិខេត្តបន្ទាយមានជ័យ

ព័ត៌មានពាក់ព័ន្ធ

អបអរសាទរ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ពាណិជ្ជកម្ម
អបអរសាទរ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងទៅកាន់ប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលអង់គ្លេស។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
ពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈ​ពេល ៦ខែ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋមន្រ្តីសេដ្ឋកិច្ចណែនាំមន្រ្តីគយ ប្រឹងប្រែងអនុវត្តវិធានការមុតស្រួចទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
ពាណិជ្ជកម្ម
រដ្ឋមន្រ្តីសេដ្ឋកិច្ចណែនាំមន្រ្តីគយ ប្រឹងប្រែងអនុវត្តវិធានការមុតស្រួចទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់មន្រ្តីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ លោកឧបនាយករដ្ឋមន្រ្តី ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច​ ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ជាមួយមន្រ្តីគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥សីហា ម្សិលមិញ…។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង"
ពាណិជ្ជកម្ម
ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង"
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦— ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកសម្ពោធជាផ្លូវការនៃ "គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង" ក្រោមមូលបទ៖ "មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព" នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើនាវាក្នុងទន្លេចតុមុខ រាជធានីភ្នំពេញ។ រូបថត៖ យឹម សុវឌ្ឍនា
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្ពុជា ត្រៀមខ្លួនសហការជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរបស់អាស៊ាន
ពាណិជ្ជកម្ម
កម្ពុជា ត្រៀមខ្លួនសហការជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរបស់អាស៊ាន
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់គ្រូ-សិស្ស ក្នុងខេត្តបន្ទាយមានជ័យ
ពាណិជ្ជកម្ម
អគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់គ្រូ-សិស្ស ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកការពារសុខភាព និងលើកកម្ពស់ចំណេះដឹងរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ មន្ត្រីសាខា អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកេងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលារៀន។ សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សាចំនួន ២ គោលដៅ រួមមាន៖ ១. សាលាបឋមសិក្សាឫស្សីក្រោក ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២. អនុវិទ្យាល័យទឹកថ្លា ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពិធីផ្សព្វផ្សាយទាំង ២ ទីតាំងនេះ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលាជាច្រើនរូបផងដែរ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ
មាតិកា

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ

ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ព័ត៌មានជាតិ

‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ

‎ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។ ‎

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
បទយកការណ៍

វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

ពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាម បានសម្តែងក្តីត្រេចអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ផ្លូវមួយខ្សែនេះមានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នឹងមានលូដែលមានមុខកាត់៨តឹក ផ្លូវមួយខ្សែនេះកាន់តែបានផ្តល់ភាពងាយស្រួលដល់ការធ្វើដណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្កាត់បានមួយកម្រិតទៀត។ ផ្លូវបេតុងមួយខ្សែនេះត្រូវបានកសាងឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និងស្ថាបនារួចរាល់នៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប
មាតិកា

ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំនូវព្រឹត្តការណ៍នេះជារៀងរាល់លើក ដែលជាព្រឹត្តិការណ៍អម ព្រឹត្តិការណ៍សមរាត្រីដោយក្នុង១ឆ្នាំមានចំនួន២ដង គឺនៅក្នុងខែមីនា និងខែកញ្ញា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត