
ក្រសួងធនធានទឹក និងឧតុនិយម៖ ជូនដំណឹងពីស្ថានភាពព្យុះទី១៧ ឈ្មោះ ណាងកា
ដែលមានសម្ពាធទាបកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៧ ឈ្មោះ ណាងកា (Nangka) T2617 រួមជាមួយព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616 និងព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom) T2615 ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តមួយចំនួននៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីពីចន្លោះ ៤០-៦០ ភាគរយ និងរលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។











