
ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ ការអប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីហានិភ័យនៃអំពើជួញដូរផ្លូវភេទនៅក្នុងសហគមន៍
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦













នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន ដើម្បីពិភាក្សា និងផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការរៀបចំអនាម័យ សោភ័ណភាពក្រុង ការលុបបំបាត់ការសុំទានតាមតំបន់រមណីយដ្ឋាន និងការដោះស្រាយបណ្តឹងតវ៉ារបស់ពលរដ្ឋអំពីផលប៉ះពាល់សុខភាពពីកាកសំណល់ចិញ្ចឹមសត្វ, ការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន បញ្ហាចរាចរណ៍ និងការទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ ឬផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ និងការស្នើសុំស្តារអាងទឹក និងប្រព័ន្ធស្រោចស្រព ដើម្បីធានាប្រភពទឹកសម្រាប់បង្កបង្កើនផល ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត។


ប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យខេត្តសៀមរាប ក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើន។


ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦


ក្រសួងបរិស្ថានបានដាក់ចេញ និងកំពុងជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ យ៉ាងសកម្មទូទាំងប្រទេស ដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយជាប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
