
រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានអ៊ុតកៅស៊ូ AC ថ្មីលើផ្លូវជាតិលេខ៥ ប្រវែងជាង ២គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុង
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញ បានបើកការដ្ឋានស្ដារ និងអ៊ុតកៅស៊ូ AC ថ្មីលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងសរុប ២,២០០ម៉ែត្រ ដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកែលម្អសោភ័ណភាពរាជធានីភ្នំពេញ។











