កម្មវិធីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ត្រូវបានបើកដំណើរការជាផ្លូវការ ដោយមាន កីឡាករ កីឡាការិនីជាតិ ចូលរួម៦៥០០នាក់
ម៉ោង៤.៣០នាទី ទាបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅមុខប្រាសាទអង្គរវត្ត
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញជាអធិបតីបើក កម្មវិធីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា រួមទាំងវត្តមាន កីឡាករ-កីឡាការិនីជាតិ ភ្ញៀវជាតិ-អន្តរជាតិ។
សូមជម្រាបថាទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើក ទី១១ (11 Angkor Empire Marathon) នៅទឹកដីអង្គរ នៃខេត្តសៀមរាប មានអ្នកចូលរួមរត់៦៥០០នាក់ លើ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕