រដ្ឋបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រជាកសិករដែលជួបគ្រោះរាំងស្ងួត នៅឃុំអូរតាប៉ោង
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាន លោក-លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែង និងដឹកនាំការងារអន្តរាគមន៍ទឹកជូនប្រជាកសិករ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើម្បីជួយសង្គ្រោះផលដំណាំ និងដោះស្រាយបញ្ហាកង្វះខាតទឹកស្រោចស្រពជូនប្រជាកសិករនៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងរងគ្រោះដោយសារបញ្ហាក្តៅរាំងស្ងួត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត