
សេចក្តីជូនដំណឹង ស្តីពីការជួយសម្របសម្រួលទីកន្លែងចំណត កង់-ម៉ូតូ ដោយឥតគិតថ្លៃ សម្រាប់ប្អូនៗសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មាតា បិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ឱ្យបានជ្រាបថា៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងកងកម្លាំងសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់យានជំនិះរបស់ បេក្ខជនជុំវិញមណ្ឌលប្រឡងនាពេលខាងមុខ ដោយរៀបចំទីកន្លែងចំណតសម្រាប់ផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ សម្រាប់ជូនប្អូនៗ សិស្សានុសិស្សដែលត្រូវប្រឡង។











