
ស្មារតីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ បង្ហាញពីការទទួលខុសត្រូវ និងជាគំរូល្អរបស់យុវជន ក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម
ស្មារតីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ បង្ហាញពីការទទួលខុសត្រូវ និងជាគំរូល្អរបស់យុវជន ក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើន នៅលើបណ្ដាញសង្គមនានា កាន់តែទូលំទូលាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានទាំងព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ បណ្ដាលឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផងដែរ ។ ដែលបញ្ហានេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវវ័យ ដែលជាទំពាំងស្នងឬស្សីត្រូវប្រើប្រាស់បណ្ដាញសង្គមប្រកបដោយភាពវៃឆ្លាត។










