
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦













នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលទទួលបានការឧបត្ថម្ភកសាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតក្នុងវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ត្រីនិងក្រុមការងារពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការចុះពិនិត្យលើការរដ្ឋានសាងសង់ខាងលើបានដំណើរការសម្រេចបានចំនួន៧៥% នៃផែនការដែលបានគ្រោងទុកផងដែរ។


ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប។


ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីនេះ


រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹង «គម្រោងកែលម្អបណ្ដាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ» ដែលស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសនៃគម្រោង ADB។
