
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាពាក់កណ្ដាល ខែសីហានេះ
ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ទេសចរណ៍បៃតង និង រៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។











