
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីប្រកួតប្រជែងគំនិតសម្រាប់សិស្ស និស្សិត នៃវេទិកាទីក្រុងឆ្លាតវ៉ៃសៀមរាបនៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប
ដើម្បីជំរុញនូវការអនុវត្តផែនទីបង្ហាញផ្លូវ នៃការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃនេះ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិ នៃប្រទេសជប៉ុន (JICA) រៀបចំជាកម្មវិធី “ការប្រកួតប្រជែងគំនិតសម្រាប់សិស្ស និស្សិត នៃវេទិកាទីក្រុងឆ្លាតវៃសៀមរាប” ក្នុងគោលបំណង ដើម្បីស្វែងរកនូវគំនិតផ្តួចផ្តើមល្អៗរបស់សិស្ស និស្សិតក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុង កើតមានឡើងនៅក្នុងក្រុងសៀមរាប ក៏ដូចជាតាមតំបន់នានា នៃខេត្តសៀមរាប។











