មន្ទីរមុខងារសាធារណៈចុះពិនិត្យការគ្រប់គ្រងមន្រ្តីរាជការនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន

មន្ទីរមុខងារសាធារណៈចុះពិនិត្យការគ្រប់គ្រងមន្រ្តីរាជការនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន ដឹកនាំដោយ លោក ផេង ភី អនុប្រធានមន្ទីរ និងជាប្រធានក្រុមាករងារ បានដឹកនាំមន្រ្តីជំនាញ ចុះដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីរាជការ ការរៀបចំរចនាសម្ព័ន្ធការងារ ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន។ ការចុះពិនិត្យនេះ ធ្វើឡើងតាមរយៈការពិនិត្យឯកសាររដ្ឋបាល ដែលផ្តល់ជូនដោយមន្ទីរព័ត៌មាន និងការចុះពិនិត្យដោយផ្ទាល់លើមន្រ្តីរាជការ ដែលកំពុងបំពេញការងារនៅតាមការិយាល័យជំនាញទាំងប្រាំ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្រោមកិច្ចសហការយ៉ាងពេញលេញពី លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន។

ព័ត៌មានពាក់ព័ន្ធ

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការកសាងសមិទ្ធិផលនានា នៅតំបន់ព្រំដែន ខេត្តប៉ៃលិន
ការអភិវឌ្ឍ
អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការកសាងសមិទ្ធិផលនានា នៅតំបន់ព្រំដែន ខេត្តប៉ៃលិន
ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារជាច្រើនទៀត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការកសាងសមិទ្ធិផលនានា នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមិទ្ធិផលទាំងនោះ កំពុងតែដំណើរការកសាង ដែលរួមមានៈ ក្លោងទ្វារច្រកទ្វារអន្តរជាតិព្រំ ទីធ្លារចំណតរថយន្ត ផ្លូវថ្នល់ដ៏ធំទូលាយ និងសួនច្បារ ដើមផ្កាលម្អរ ជាដើម។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
វគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បិទបញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បិទបញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ វគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះសារព័ត៌មានឌីជីថល និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល" សម្រាប់មន្ត្រីព័ត៌មាន និងអ្នកកាសែតកម្ពុជាចំនួន ២៧ រូប ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម កែវ រតនៈ ( Videos) ៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន
ការអភិវឌ្ឍ
ឯកឧត្តម កែវ រតនៈ ( Videos) ៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន ហើយបន្តការពារ និងថែទាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ការអភិវឌ្ឍ
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ការអភិវឌ្ឍ
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី អញ្ជើញទស្សនកិច្ចនៅតំបន់វប្បធម៌ និងប្រវត្តិសាស្ត្របេតិកភណ្ឌអង្គរ
ព័ត៌មានជាតិ

ប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី អញ្ជើញទស្សនកិច្ចនៅតំបន់វប្បធម៌ និងប្រវត្តិសាស្ត្របេតិកភណ្ឌអង្គរ

ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកបន្ទាយស្រី
ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកបន្ទាយស្រី

ដើម្បីចូលរួមក្នុងការជួយទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សា ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាមវត្តចំនួន៤ រួមមាន៖ វត្តប្រិយ៍ វត្តនាគខ្មៅ វត្តប្រាសាទនាគូ និងវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលទទួលបានការឧបត្ថម្ភកសាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតក្នុងវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ត្រីនិងក្រុមការងារពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការចុះពិនិត្យលើការរដ្ឋានសាងសង់ខាងលើបានដំណើរការសម្រេចបានចំនួន៧៥% នៃផែនការដែលបានគ្រោងទុកផងដែរ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់​​សាលា​កំ​រើ​ក​ ថ្លែ​ង​អំ​ណ​រ​គុ​ណយ៉ា​ង​ជ្រា​ល​ជ្រៅ​ដល់ ​ឯ​ក​ឧ​ត្ត​ម ​ប្រា​ក់​ ​សោ​ភ័​ណ​ ចំ​ពោះ​ស​មិ​ទ្ធ​ផល​ផ្លូ​វ​បេ​តុ​ង​ថ្មី​នេះ ​
មាតិកា

វីដេអូ៖ ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់​​សាលា​កំ​រើ​ក​ ថ្លែ​ង​អំ​ណ​រ​គុ​ណយ៉ា​ង​ជ្រា​ល​ជ្រៅ​ដល់ ​ឯ​ក​ឧ​ត្ត​ម ​ប្រា​ក់​ ​សោ​ភ័​ណ​ ចំ​ពោះ​ស​មិ​ទ្ធ​ផល​ផ្លូ​វ​បេ​តុ​ង​ថ្មី​នេះ ​

ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់​​សាលា​កំ​រើ​ក​ ថ្លែ​ង​អំ​ណ​រ​គុ​ណយ៉ា​ង​ជ្រា​ល​ជ្រៅ​ដល់ ​ឯ​ក​ឧ​ត្ត​ម ​ប្រា​ក់​ ​សោ​ភ័​ណ​ ចំ​ពោះ​ស​មិ​ទ្ធ​ផល​ផ្លូ​វ​បេ​តុ​ង​ថ្មី​នេះ ​

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត