
កូនឈើព្រៃលិចទឹកប្រមាណ ២ ៥០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដឹកនាំប្រជាពលរដ្ឋដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំស្ដារឡើងវិញនូវកូនឈើព្រៃលិចទឹកប្រមាណ ២ ៥០០ដើម នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។









