
បងប្អូនភៀសសឹកកំពុងស្នាក់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ទទួលបានអំណោយពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។









