
បងប្អូនភៀសសឹកកំពុងស្នាក់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ទទួលបានអំណោយពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។









