
ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនបងប្អូនភៀសសឹកកំពុងស្នាក់នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជិម រ៉ា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក យុន លីនណេ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជុំ ខេត្តសៀមរាប។









