
ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនភៀសសឹក ១៦០គ្រួសារ ស្នាក់នៅស្រុកពួក
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកលី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនភៀសសឹកចំនួន១៦០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តស្វាយដង្គំ និង វត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។









