
គ្រួសារកងទ័ព ជនមានពិការភាព និងចាស់ជរា ១៨៥គ្រួសារ ក្នុងឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រី ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនគ្រួសារកងទ័ព ជនមានពិការភាព និងចាស់ជរា ចំនួន១៨៥គ្រួសារ ក្នុងមូលដ្ឋានឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្ដាយតាមរយៈអាជ្ញាធរស្រុកបន្ទាយស្រី ដោយអំណោយមាន អង្ករ មី ត្រីខ និងទឹកបរិសុទ្ធ។










