
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រគេនអំណោយមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រាប់បម្រើដល់ការងារមនុស្សធម៌
ក្នុងន័យចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ បានប្រគេននូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រាប់បម្រើដល់ការងារមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម។










