
កូនឈើព្រៃលិចទឹក ២ ០០០ដើម ត្រូវបានដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រឃុំមុខប៉ែន ស្រុកពួក ក្នុងឱកាសបើកយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅខេត្តសៀមរាប
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានចូលរួមក្នុងកម្មវិធីដាំកូនឈើព្រៃលិចទឹកចំនួន ២ ០០០ដើម នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំដោយអង្គការរស់នៅ និងសិក្សានៅកម្ពុជា (Live and Learn Cambodia) ក្រោមការឧបត្ថម្ភថវិកាពីប្រទេសអៀរឡង់ តាមរយៈអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅកម្ពុជាយូរមកហើយ។










