
រដ្ឋបាលឃុំលាងដៃ ស្រុកអង្គរធំ ប្រកាសបញ្ចប់ការដេញថ្លៃ គម្រោងសាងសង់ផ្លូវអាមេមួយខ្សែដោយជោគជ័យ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។










