
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារ ក្នុងឃុំកំពង់ឃ្លាំង ទទួលស្បៀងអាហារពីឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងចៅអធិការវត្តប្រាសាទគោកចក
កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ដែលជាអំណោយរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០២គ្រួសារ រស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប។










