
អង្គការ «គោសប្បុរសដើម្បីកម្ពុជា» អនុវត្តយន្តការមនុស្សធម៌ផ្ដល់កម្ចីមេគោផើម ដើម្បីជួយលើកកម្ពស់ជីវភាពកសិករក្រីក្រនៅខេត្តសៀមរាប
អង្គការគោសប្បុរសដើម្បីកម្ពុជា បាននិងកំពុងអនុវត្តយន្តការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់កម្ចីមេគោផើមពូជល្អនាំចូលពីប្រទេសអូស្ត្រាលី ជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងខេត្តសៀមរាប ដែលកម្មវិធីនេះមានគោលបំណងបើកឱកាសឱ្យកសិករក្រីក្រអាចបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។










