
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមជាមួយសប្បុរសជន ផ្ដល់អំណោយជាសម្ភារអនាម័យជូនបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តបូណ៌ខ្នាតេជោ ស្រុកក្រឡាញ់
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ចូលរួមជាសប្បុរសជនចែកសម្ភារអនាម័យសម្រាប់បងប្អូនភៀសសឹកចំនួន ១៣១គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបូណ៌ខ្នាតេជោ និងវត្តស្រណាល ស្រុកក្រឡាញ់ ដែលរៀបចំឡើងដោយអង្គការ helpcode Cambodia និងមានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន Smart Axiata។










