
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដោយបានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានព្រះសង្ឃ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៩១គ្រួសារ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែន។










