
សហគមន៍កសិកម្ម “សម្ព័ន្ធកសិករខ្មែរ” កំពុងរួមចំណែកផ្ដល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើជាពិសេសពលករមកពីក្រៅប្រទេស
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើការបង្កើត និងពង្រឹង សហគមន៍កសិកម្ម ដើម្បីប្រែក្លាយកសិកម្មខ្នាតតូចទៅជាកសិកម្មទំនើប តាមរយៈកម្មវិធីគោលនយោបាយអាទិភាព ជំរុញការផលិតគោលដៅចម្បង គឺកាត់បន្ថយថ្លៃដើមផលិត ធានាទីផ្សារ និងបង្កើនប្រាក់ចំណេញជូនកសិករ ជាពិសេសបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើ ក្នុងន័យបង្កើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។










