
ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្ដីពីសូចនាករគន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម លើកដំបូងនៅខេត្តសៀមរាប
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូ បានរៀបចំសិក្ខាផ្សព្វផ្សាយស្ដីពីសូចនាករគន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គមនៃផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ដែលនេះជាការរៀបចំលើកដំបូងក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីមកពីខេត្តចំនួន១០ រួមមាន ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប។










