
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ដល់ផ្ទះមនុស្សធម៌ ២ខ្នង ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់
ផ្ទះមនុស្សធម៌ ២ខ្នង ជាអំណោយរបស់ អ្នកឧកញ៉ា វ៉ាន់ វាសនា និង លោកជំទាវឧកញ៉ា កែវ ដាលីស ផ្ដល់តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានប្រគល់ជូនលោកយាយ ណែម សោម អាយុ៨០ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយពិការជើងស្ដាំ មានជំងឺប្រចាំកាយ រស់នៅក្នុងស្រុកស្រីស្នំ និងលោកយាយ សូ ឈត់ អាយុ៧៩ឆ្នាំ ជាស្ត្រីមេម៉ាយដូចគ្នា រស់នៅក្នុងស្រុកក្រឡាញ់ ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពី លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។










