
កូនឈើជាង ១ម៉ឺនដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប ដឹកនាំប្រជាពលរដ្ឋ ដាំដើម្បីស្ដារព្រៃលិចទឹកនៅតំបន់អភិរក្សបឹងពារាំង ក្រុងសៀមរាប
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ដើមម្តេញ ដើមសណ្ដាន់ និងដើមរាំងចំនួន ១៥ ០០០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្រពីមន្ទីរបរិស្ថានខេត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដាក់ដាំដើម្បីស្ដារព្រៃលិចទឹកនៅតំបន់អភិរក្សបឹងពារាំង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។










