កិច្ចប្រជុំ ICC-អង្គរ-សំបូរព្រៃគុក លើកទី៤២ ប្រកាសលទ្ធផលជោគជ័យ ៧ចំណុច ដើម្បីបន្តពង្រឹងការអភិរក្សតំបន់ប្រាសាទនៅកម្ពុជា

កិច្ចប្រជុំ ICC-អង្គរ-សំបូរព្រៃគុក លើកទី៤២ ប្រកាសលទ្ធផលជោគជ័យ ៧ចំណុច ដើម្បីបន្តពង្រឹងការអភិរក្សតំបន់ប្រាសាទនៅកម្ពុជា

កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor Sambo Prei Kok) ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ (៩-១០ មិថុនា ២០២៦) នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ ព្រមទាំងបានប្រកាសពីលទ្ធផលសំខាន់ៗចំនួន ៧ចំណុច។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះផលប៉ះពាល់លើបេតិកភណ្ឌវប្បធម៌ជាតិ និងពិភពលោក ដែលបង្កឡើងដោយការប៉ះទង្គិចនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតម្លៃសម្រាប់មនុស្សជាតិ។ លោកជំទាវ ក៏បានបង្ហាញពីការចូលរួមរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការបន្តផ្តល់ថវិកា ៩០ម៉ឺនដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី៧ នៃគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។ ស្របពេលដែល រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកា ២៥ម៉ឺនដុល្លារអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានបង្ហាញពីភាពជោគជ័យនៃគម្រោងប្រាសាទមេបុណ្យខាងលិច ដែលបញ្ចប់គម្រោងអភិរក្សរយៈពេល ១៤ឆ្នាំ ក្រោមជំនួយ ១២លានអឺរ៉ូពីបារាំង ហើយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ ដោយឡែកចំពោះលទ្ធផលនៃកិច្ចប្រជុំក៏បានបង្ហាញនូវការគាំទ្រលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាការកសាងធនធានមនុស្ស ការផ្ទេរនូវចំណេះដឹង ការពង្រឹងការប្រមូលនិងចងក្រងឯកសារទិន្នន័យនៃការស្រាវជ្រាវ និងជួសជុល ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ក៏ដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងផលិតផលទេសចរណ៍ថ្មីៗ ស្របតាមចក្ខុវិស័យនៃសេចក្តីប្រកាសសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ សំបូរព្រៃគុក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគ្រប់គ្រងដីធ្លី និងសំណង់ តាមរយៈការជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការគ្រប់គ្រងការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ចំនួន ១១៤ភូមិ ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងក្រសួងស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីលទ្ធផលសំខាន់ៗខាងលើ កិច្ចប្រជុំក៏បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការរៀបចំប្លង់មេ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់ រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌនៃគម្រោង SDGERA ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបារាំង SIAVB SIAAP AGERA និង Versailles Grand Parc ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌប្រព័ន្ធធារាសាស្ត្របុរាណ ក៏ដូចជាការកសាងសមត្ថភាព ដោយកៀរគរថវិកាបានប្រមាណ ១លានអឺរ៉ូ៕ អត្ថបទ និងរូបភាព៖ លោក យូ វង្ស កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សំណួរ និងសំណូមពរចំនួន១៤ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការ នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ដែលមានស្នាក់ការស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប ត្រៀមអនុវត្តវិធានការតឹងរ៉ឹង ចំពោះការយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ត្រៀមអនុវត្តវិធានការតឹងរ៉ឹង ចំពោះការយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការពង្រឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹង និងជាក់លាក់លើក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនទេសចរណ៍ និងប្រជាពលរដ្ឋមួយចំនួន ដែលបានយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ មកប្រើប្រាស់ជាប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងកិត្តិនាមរបស់ខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥
ព័ត៌មានជាតិ
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានគណនេយ្យជាតិនៃវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយឱ្យអ្នកពាក់ព័ន្ធបានដឹងពីទំហំសេដ្ឋកិច្ច និងកម្រិតជីវភាពជាក់ស្ដែងរបស់ខេត្ត ផ្តល់ទិន្នន័យផ្លូវការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ចំគោលដៅ បង្ហាញសក្ដានុពលសេដ្ឋកិច្ចខេត្ត ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានស្ថិតិផ្លូវការជូនវិស័យរដ្ឋ ឯកជន និងសាធារណជនយកទៅប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រតិភូសារព័ត៌មានជាតិ និងអន្តរជាតិចុះទស្សនកិច្ចសិក្សាពីសមិទ្ធផលក្នុងអគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅខេត្តសៀមរាប
ព័ត៌មានជាតិ
ប្រតិភូសារព័ត៌មានជាតិ និងអន្តរជាតិចុះទស្សនកិច្ចសិក្សាពីសមិទ្ធផលក្នុងអគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក យ៉ូនេហ្សាវ៉ា អាតស៊ូស៊ី ប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានដឹកនាំប្រតិភូសារព័ត៌មាន (ODA Press Tour) វិទ្យុ ទូរទស្សន៍ និងកាសែតមកពីអង្គភាពផ្សេងៗប្រមាណ ២០នាក់ ធ្វើទស្សនកិច្ចសិក្សាអំពីសមិទ្ធផលនានា និងវឌ្ឍនភាពនៃការសាងសង់អគារសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា មានការសប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញទៅសាលាហ្វឹកហ្វឺន
ព័ត៌មានជាតិ
ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា មានការសប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញទៅសាលាហ្វឹកហ្វឺន
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់
មាតិកា

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់

វីដេអូ៖ប្រាសាទព្រះខ័នបានបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្រោយពេលមានភ្លៀងធ្លាក់ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យ បច្ចេកវិទ្យាក្នុងខេត្តសៀមរាប
កម្មវិធីផ្សាយផ្ទាល់

ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យ បច្ចេកវិទ្យាក្នុងខេត្តសៀមរាប

*វាគ្មិន៖ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប *វាគ្មិន៖ លោក ប៉ុក ដៀង អ្នកគ្រប់គ្រងកម្មវិធីបង្ការទប់ស្កាត់នៃអង្គការមូលនិធិអេ២១កម្ពុជាប្រចាំខេត្តសៀមរាប ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦