
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តជូនសិស្សានុសិស្ស និងសាធារណជនក្នុងខេត្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តជូនសិស្សានុសិស្ស និងសាធារណជនក្នុងខេត្ត នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានអញ្ជើញចែករំលែកពីការអភិវឌ្ឍខ្លួន ក្រោមប្រធានបទ «ការគ្រប់គ្រងរដ្ឋបាល និងតួនាទី ភារកិច្ចសំខាន់ៗ នៃរដ្ឋបាលខេត្តសៀមរាប» ដែលរៀបចំឡើងនៅសាលាហ្គោគ្លូប៊ល ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងការយល់ដឹងអំពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ ព្រមទាំងតួនាទី និងភារកិច្ចសំខាន់ៗរបស់រដ្ឋបាលខេត្តសៀមរាប ដល់សិស្សានុសិស្ស និងសាធារណជន។










